កក្រើកក្រុងព្រះសីហនុទៀតហើយ! ចិនមួយក្រុម ចូលប្លន់ហាងខារ៉ាអូខេមួយកន្លែង ផ្អើលសមត្ថកិច្ច
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១និង៥៧ថ្ងៃត្រង់ មានករណីប្លន់មួយបានកើតឡើងនៅខារ៉ាអូខេឈ្មោះ បុកឃីងហូមផាលីស ស្ថិតភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (ជាប់របងមន្ទីរសុខាភិបាលថ្មី)។
ករណីនេះ បង្កឡើងដោយជនជាតិចិនមួយក្រុម មានគ្នាប្រហែល៧នាក់ទៅ១០នាក់ បានចូលទៅកន្លែងទទួលភ្ញៀវ ហើយបានវាយទៅលើជនជាតិចិនម្នាក់ឈ្មោះ LONG HUAYOU ភេទប្រុស អាយុ ២៩ឆ្នាំ កាន់លិខិតឆ្លងដែនEE២២៩៣១៣៨ មុខរបរ បុគ្គលិក ផ្នែកចិតផ្លែឈើ (ក្នុងហាងកើតហេតុ) រួចបានប្រមូលលុយពីបុគ្គលិកផ្នែកគិតលុយចំនួន២.០០០ដុល្លារ រួចគេចខ្លួនបាត់តាមរថយន្តម៉ាកលុច្សស៊ីស៥៧០ពណ៌ខ្មៅ មិនចាំស្លាកលេខ។
ករណីខាងកម្លាំងអ.ហក្រុង កំពុងសហការជាមួយកម្លាំងមន្ទីរជំនាញអ.ហខេត្ត ធ្វើការស្រាវជ្រាវរកជនល្មើសដើម្បីមកផ្តន្ទាទោសតាមច្បាប់៕ វ៉ើន កញ្ញា
点击查看更多内容
热门评论
评论